មជ្ឈមណ្ឌលអ្នកបន្តវេន្ត

CEO Institute

វិទ្យាស្ថានស៊ីអ៊ីអូ បានបង្កើតកម្មវិធីប្រកួតប្រជែកយុវជនអ្នកបន្តវេនឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងប្រទេស និងនិស្សិតបានបញ្ចេញនូវសមត្ថភាព ភាពខ្លាំងក្លាហាន ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងការចូលរួមពិភាក្សាជជែកដេញដោល តាមរយៈការបង្កើតវប្បធម៌បង្រួបបង្រួម ការលើកអំណះអំណាងសមហេតុសមផល ការសន្ទនាប្រកបដោយសាមគ្គីភាព និងការគាំទ្រទៅលើទស្សនៈដែលត្រឹមត្រូវ ពិសេសលើកទឹកចិត្តយុវជនឱ្យជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកចំពោះទស្សនៈដែលមានចន្លោះខ្វះខាត ឬមិនទាន់គ្រប់ជ្រុងជ្រោយ។ ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២៣ វិទ្យាស្ថានស៊ីអ៊ីអូបានប្រគល់រង្វាន់ និងអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២ដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេនរួមមាន៖ ការជជែកដេញដោលសាធារណៈ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បានចំនួន១៤នាក់ ដោយក្នុងនោះមានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរយៈពេល៤ឆ្នាំ ស្មើនឹងទឹកប្រាក់សរុប ១១០,០០០ ដុល្លារអាមេរិក និងរង្វាន់ជាសម្ភារៈសិក្សាស្មើនឹងទឹកប្រាក់សរុប ១៣,៥០០ដុល្លារអាមេរិក។