លោក ហុក វណ្ណៈ ប្រធានប្រតិបត្តិ CEO Wonder Power Team នៅក្រុងប៉ោយប៉ែតបានលើកឡើងអំពី លោកគ្រូធំ អោមសេងបូរ៉ា ស្ថាបនិក CEO Master Club ដូច្នេះថា ៖
ការថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធី »គន្លឹះបង្កើនសុភមង្គលប្ដីប្រពន្ធ និងការជួបជុំមិត្តអាជីវកម្ម CEO wonder Power Team» ក៏ដូចជាការការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីអាណត្តិទី៣របស់ CEO wonder Power Team នៃ CEO Master Club។បច្ចុប្បន្នបានតែងតាំង លោក ហុក វណ្ណៈ ជាប្រធានប្រតិបត្តិអាណត្តិទី៣ CEO wonder Power Team មានការអញ្ជើញចូលរួមពីប្រធានគណៈកម្មការកណ្ដាល CEO Power Team លោកគ្រូធំបណ្ឌិត អោម សេង បូរ៉ា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០៨ តុលា ២០២៤ នៅក្រុងប៉ោយប៉ែតកន្លងទៅនេះ។
ក្នុងនោះលោក បានលើកឡើងអំពី លោកគ្រូធំ អោមសេងបូរ៉ា ស្ថាបនិក CEO Master Club ដូច្នេះថា ៖
នៅឆ្នាំ២០១៨ ខ្ញុំជានាយកប្រតិបត្តិម្នាក់ ដែលពុំមានការដឹកនាំច្បាស់ ប្រតិបត្តិការគ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើ។ ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ខ្ញុំមិនដែលដឹងឡើយថាអ្វីទៅជាស្ដង់ដាអាជីវកម្ម។ ទើបតែ ២០១៨ ខ្ញុំបានចូលជាសមាជិកពេញមួយជីវិតលេខរៀងទីCEO-0623 នៅពេលទើបខ្ញុំដឹងថាមេឃធំប៉ុណ្ណា។ បន្ទាប់ពីបានចូលហើយខ្ញុំបានពង្រីកខ្លួន លើកកម្ពស់អាជីវកម្មខ្លួនឯងបន្តិចម្ដងៗ រហូតទទួលបានភាពរីកចម្រើនជាខ្លាំង។
ការដឹកនាំ ការគ្រប់គ្រងពិតជាមានសារៈសំខាន់ ខ្ញុំបន្តរៀនជាសូត្រជាមួយ CEO Master Club អស់រយៈ៦ឆ្នាំ ដោយបានបញ្ចប់កម្មវិធីសិក្សាក្លាយជាអគ្គនាយកឆ្នើមទាំង១២វគ្គ។ ខ្ញុំបានដឹងថាការរកស៊ីមានផលលំបាកកម្រិតណា?មានបញ្ហាបែបណា?ហើយយើងគួរតែរកស៊ីដោយរបៀបណា?
លក្ខណៈគ្រួសារ?ស្ដង់ដា?ឬរកស៊ីតាមបែបហេងស៊យ?
ខ្ញុំបានឮពាក្យមួយពី លោកគ្រូ ធំ អោម សេងបូរ៉ា ថាយើងមិនត្រូវបណ្ដោយខ្លួនដូចជាកង្កែបក្នុងអណ្ដូងនោះទេ។ លោកមានប្រសាសន៍ថា»អ្នករកស៊ី គឹជាជនស្នេហាជាតិ»អ្នករកស៊ីត្រូវជួយជាតិតាមរយៈបង់ពន្ធ។ក្នុងនាមជាម្ចាស់អាជីវកម្ម និងសហគ្រិនមួយរូប ខ្ញុំពិតជាគាំទ្រ និងចូលរួមសកម្មភាពនេះយ៉ាងពេញទំហឹង។
ទស្សនាវីដេអូខាងក្រោម ៖







