ដោយយោងតាមការបង្ហោះផ្សាយពីផេកសម្ដេចពុក Samdech Hun Sen of Cambodia អំពីសកម្មភាពការក្លែងបន្លំគណនីតេលេក្រាមរបស់សម្ដេចពុក យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា
កន្លងមក CEO Master club ក៏បានជួបប្រទះសកម្មភាពក្លែងបន្លំនេះដែរតាំងពីឆ្នាំ២០២៣ មកម្ល៉េះ ហើយក៏បានដាក់ពាក្យបណ្តឹងតាមវិធានការផ្លូវច្បាប់ កាលពីថ្ងៃទី ២៧ ធ្នូ ២០២៣ រួចមកហើយ។
CEO Master club ជាស្ថាប័នអប់រំបណ្ដុះបណ្ដាល និងបង្វឹកម្ចាស់អាជីវកម្មកម្ពុជា ដើម្បីឱ្យក្លាយទៅជាអគ្គនាយកអាជីព មានសមត្ថភាពពេញលេញក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនបម្លែងពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់ឱ្យកាន់តែទូលាយ បង្កើនប្រាក់ចំណូលបានកាន់តែធំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំ និងប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។ ស្ថាប័នយើងខ្ញុំ មិនមានការវិនិយោគដាក់លុយ បានលុយអ្វីឡើយ។
បើបងប្អូនឃើញមានគេបង្ហោះ ឬបង្កើតគ្រុបតេឡេក្រាម ដោយយករូបភាពឡូហ្គោយើងខ្ញុំ ឬអាជ្ញាប័ណ្ណ ឬរូបថតគ្រូបង្វឹក ឬរូបថត បុគ្គល ឬរូបសកម្មភាព ទៅប្រើប្រាស់ ចែកចាយ ប្រមូលលុយវិនិយោគនោះ គឺជា ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញហើយ។ សូមបងប្អូនបានចែករំលែកបន្ត ដើម្បីកុំឱ្យប្រជាជនខ្មែរយើងចាញ់បោកក្រុមឧក្រឹដ្ឋជនតាមប្រព័ន្ធអនឡាញទៀត។ សូមអរគុណ!

