និស្សិតវិទ្យាស្ថានស៊ីអ៊ីអូនឹងទទួលបានការជួយជ្រោមជ្រែងពីសហគ្រិនខ្មែរទាំងផ្នែកហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពឱ្យក្លាយជាសហគ្រិនវ័យក្មេងដ៌មានសក្ដានុពល
សេន ស៊ីណា30 November 2024129 views

និស្សិតវិទ្យាស្ថានស៊ីអ៊ីអូនឹងទទួលបានការជួយជ្រោមជ្រែងពីសហគ្រិនខ្មែរទាំងផ្នែកហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពឱ្យក្លាយជាសហគ្រិនវ័យក្មេងដ៌មានសក្ដានុពល

ដើម្បីជួយលើកកម្ពស់សហគ្រិនភាពសម្រាប់យុវជនកម្ពុជា និងការជួយជ្រោមជ្រែងនិស្សិតឱ្យទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ការប្រកួតប្រជែងគំនិតអាជីវកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនបង្កើតថ្មី វិទ្យាស្ថានស៊ីអ៊ីអូបានចាប់ដៃគូសហការជាមួយសហគ្រិនខ្មែរ ហៅកាត់ KE សហការរៀបចំកម្មវិធីសហគ្រិនមហាវិទ្យាល័យសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិសិក្សានៅវិទ្យាស្ថានស៊ីអ៊ីអូ។ 

កម្មវិធីសហគ្រិនមហាវិទ្យាល័យជាគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរដែលមានគោលបំណងបង្កើតស៊េរីកម្មវិធីអប់រំសហគ្រិនភាពនៅថ្នាក់មហាវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីនៅកម្ពុជា ចាប់ពីកម្មវិធីរិះរកគំនិតរហូតដល់កម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគថ្មី ព្រមទាំងផ្សារភ្ជាប់សហគ្រិនទៅនឹងអ្នកជំនាញ និងបណ្ដាញក្នុងតំបន់។

ចូលរួមកម្មវិធីសហគ្រិនមហាវិទ្យាល័យនិស្សិតត្រូវឆ្លងកាត់ ៣ដំណាក់កាលធំរួមមាន៖

ដំណាក់កាលទី១- និស្សិតឆ្នាំទី១ ដល់ទី៤ ត្រូវឆ្លងកាត់កម្មវិធី UnipreneurCamp ដែលជាវគ្គបណ្តុះបណ្តាលហ៊ែកាតុន(Hackathon)មានរយៈពេលចន្លោះពី ៣ទៅ ៥ថ្ងៃ ក្នុងគោលបំណងជួយនិស្សិតនិងសហគ្រិនថ្មីក្នុងការបង្កើតជាក្រុមស្ថាបនិកធុរកិច្ចថ្មី ការជ្រើសរើសបញ្ហាល្អមួយក្នុងការចាប់ផ្តើមធុរកិច្ចថ្មី និងការស្វែងរកដំណោះស្រាយ ដែលសមស្របទៅនឹងបញ្ហានោះ។ 

ដំណាក់កាលទី២-ជ័យលាភីតាមក្រុមទាំងអស់មកសាកលវិទ្យាល័យផ្សេងគ្នាត្រូវចូលរួមកម្មវិធី UnipreneurSprint ដែលជាកម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មីតាមប្រព័ន្ធអនឡាញដែលមានរយៈពេលចន្លោះពី ៤ ទៅ ៨ សប្តាហ៍ ក្នុងគោលបំណងជួយសហគ្រិននិស្សិតក្នុងការកសាងចំណេះដឹងនៃការស្វែងរកអតិថិជន និងកៀរគរដើមទុនក្នុងតម្លៃសមរម្យ និងអាចបត់បែនតាមតម្រូវការ។ 

ដំណាក់កាលទី៣- ក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធី UnipreneurSprint មកពីសាកលវិទ្យាល័យផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្តិទៅនៅដើមខែកញ្ញា ឆ្នាំ ២០២៥។ ក្រុមជ័យលាភីលេខ១ ទទួលបានពាន និងប្រាក់រង្វាន់លើកទឹកចិត្ត ១៦,000,000 រៀល (៤000ដុល្លារ) ក្រុមជ័យលាភីលេខ២ ទទួលបានពាន និងប្រាក់រង្វាន់លើកទឹកចិត្ត ១២,000,000 រៀល (៣000ដុល្លារ) និងក្រុមជ័យលាភីលេខ៣ ទទួលបានពាន និងប្រាក់រង្វាន់លើកទឹកចិត្ត ៨,000,000 រៀល (២000ដុល្លារ)។

ប្អូនៗនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូអាចទំនាក់ទំនងមកការិយាល័យសិក្សាដើម្បីទទួលបានព័ត៌មានលម្អិត និងចាប់យកឱកាសរីកចម្រើនពីកម្មវិធីនេះ។ សូមអរគុណ

សេន ស៊ីណា
សេន ស៊ីណា
ខ្ញុំគឺ ស៊ីណា ជាអ្នកចែករំលែកអត្ថបទ នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Telegram 066587887, Facebook: Sen Sina ។ សូមអរគុណ!
និស្សិតវិទ្យាស្ថានស៊ីអ៊ីអូនឹងទទួលបានការជួយជ្រោមជ្រែងពីសហគ្រិនខ្មែរទាំងផ្នែកហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពឱ្យក្លាយជាសហគ្រិនវ័យក្មេងដ៌មានសក្ដានុពល

អត្ថបទថ្មីៗ