ការពារប្រទេសជាតិពីការឈ្លានពាន កងទ័ពជួរមុខ និងកងទ័ពជួរក្រោយត្រូវតែខ្លាំងរឹងមាំដូចគ្នា
សេន ស៊ីណា12 September 2025

ការពារប្រទេសជាតិពីការឈ្លានពាន កងទ័ពជួរមុខ និងកងទ័ពជួរក្រោយត្រូវតែខ្លាំងរឹងមាំដូចគ្នា

នៅពេលសហគ្រិនកម្ពុជានាំគ្នាបង្កើនការផលិតនូវផលិតផលក្នុងស្រុកឱ្យបានច្រើន កាត់បន្ថយការនាំចូល ពលរដ្ឋនាំគ្នាសាទរគាំទ្រផលិតផលជាតិ នោះប្រទេសជាតិយើងច្បាស់ជារីកចម្រើន រុងរឿងជាក់ជាមិនខាន។ ដូចពាក្យគេថា “ខ្មែររួបរួមគ្នា​ទើបខ្មែរខ្លាំង” ដែលក្នុងស្មារតី​នេះ ក្មេងៗត្រូវខំរៀន យុវជនត្រូវខំធ្វើការ សហគ្រិនត្រូវខំផលិត នោះកម្ពុជាច្បាស់ជាជឿនលឿនទៅមុខ។

ក្រោយពីឆ្លងកាត់បញ្ហាជម្លោះនៅតំបន់ព្រំដែនជាមួយនឹងប្រទេសសៀមនាពេលកន្លងទៅថ្មីៗនេះរួចមក កម្ពុជាបានរៀនសូត្រនូវមេរៀនជាច្រើនទាក់ទងទៅនឹងបញ្ហាការទូត ទំនាក់ទំនងអន្តរជាតិ បញ្ហាសេដ្ឋកិច្ច​ ទស្សនវិនិច្ឆ័យរវាងមិត្តនិងសត្រូវពិតប្រាកដ ព្រមទាំងភាពខ្លាំង និងភាពខ្សោយរបស់កម្ពុជាក្នុងការទប់ទល់ស្ថានការណ៍ថ្នាក់ជាតិ និងអន្តរជាតិ។ 

ក្រៅពីនេះសហគ្រិន ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានស្មារតីស្នេហាជាតិបានបង្ហាញនូវទង្វើស្នេហាជាតិមាតុភូមិតាមរយៈការសាមគ្គីគ្នាប្រមូលមូនិធិសប្បុរិសធម៌ចែកអំណោយនិងរួមគ្នាជាសម្ភារៈយោធាផ្សេងៗ។ លើសពីនេះអ្វីដែលសំខាន់មួយទៀត គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាធ្វើពហិការឈប់ប្រើផលិតផលរបស់សៀម និងងាកមកគាំទ្រប្រើប្រាស់ផលិតផលជាតិរបស់ខ្មែរយើងដែលនេះជាពេលវេលាដ៏សំខាន់ដែលខ្មែរត្រូវរួបរួមនិងក្រោកឈរយ៉ាងរឹងមាំដោយខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនេះដោយផ្អែកលើទស្សនវិស័យ និងបេសកម្មរបស់វិទ្យាស្ថានស៊ីអ៊ីអូ (CEO Institute)យើងជាកូនខ្មែរគ្រប់រូបចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ។ តាមរយៈពិសោធន៍១៥ឆ្នាំកន្លងទៅនេះ CEO Master Club ដែលជាស្ថាប័នអប់រំបណ្ដុះបណ្ដាលនិងបង្វឹកម្ចាស់អាជីវកម្មកម្ពុជា លោកគ្រូធំ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានសម្រេចបើកសិក្ខាសាលាពិសេសមួយស្ដីអំពី"វិធីសាស្ត្រពង្រឹងពង្រីកទីផ្សារនិងការផលិតផលិតផលរបស់ខ្មែរគ្រប់ប្រភេទសម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត"  

ដែលមានអត្ថប្រយោជន៍សម្រាប់អ្នកចូលរួមដូចជា៖

    ១. ស្វែងយល់អំពីបញ្ហារបស់អ្នកផលិតនិងដំណោះស្រាយ


    ២. ជួយជ្រោមជ្រែងអ្នកផលិតឱ្យកាន់តែមានសមត្ថភាពខ្ពស់


    ៣. បង្កើតទំនាក់ទំនងដើម្បីតភ្ជាប់រវាងអ្នកផលិត និងទីផ្សារ 


  ហេតុដូច្នេះ សូមគោរពអញ្ជើញបងប្អូនម្ចាស់អាជីវកម្ម ជាពិសេស ផ្នែកការផលិត-ផលិតផលរបស់ខ្មែរគ្រប់ប្រភេទ បានចូលរួមកម្មវិធីសិក្ខាសាលាដ៏ពិសេសនេះ។ 


    “បង្កើតអាជីវកម្មមិនមែនជារឿងលំបាកនោះទេ អ្វីដែលលំបាកគឺការធ្វើឱ្យអាជីវកម្មរបស់អ្នករស់រាន រឹងមាំ និងរីកចម្រើនជានិរន្ត ទោះជាយ៉ាងណាក៏ដោយអ្នកអាចធ្វើវាបាន ឱ្យតែអ្នកបន្តកសាងសមត្ថភាពខ្លាំងលើវាជានិច្ច! ”


ចុះឈ្មោះឱ្យលឿនកន្លែងមានកំណត់ ! 

ធ្វើនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង 8:30-11:30 am អគារវិទ្យាស្ថានស៊ីអ៊ីអូ Diamond Twin Tower (កោះពេជ្រ) 

ទំនាក់ទំនងចុះឈ្មោះ : 061 8588 28-010386543-0236666 999

សេន ស៊ីណា
សេន ស៊ីណា
ខ្ញុំគឺ ស៊ីណា ជាអ្នកចែករំលែកអត្ថបទ នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Telegram 066587887, Facebook: Sen Sina ។ សូមអរគុណ!
ការពារប្រទេសជាតិពីការឈ្លានពាន កងទ័ពជួរមុខ និងកងទ័ពជួរក្រោយត្រូវតែខ្លាំងរឹងមាំដូចគ្នា

អត្ថបទថ្មីៗ