កូនអ្នកកំពង់ធំម្នាក់នេះមិននូវស្ងៀមឡើយ ព្រោះតែលោកមានទស្សនវិស័យចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័យ ស្ងាត់ៗបាននាំកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចនៅលើពិភពលោក។
ពីរដ្ឋមីស៊ូរី នៃសហរដ្ឋអាមេរិក នៅថ្ងៃទី១៦ កញ្ញា ២០២៥ នេះ លោកគ្រូធំ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ក្នុងដំណើរបេសកម្មនាំកម្ពុជាទៅកាន់សហរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានស៊ីអ៊ីអូ និង CEO Master Club បានចុះអនុស្សរណយោគយល់ជាមួយនឹងសកលវិទ្យាល័យធំមួយឈ្មោះថា University of Missouri Kansas City (UMKC) ដ៏ធំមួយនៅរដ្ឋ Missouri, USA ក្នុងគោលដៅពិភាក្សានាំយកកម្មវិធីសិក្សារបស់អាមេរិកមកកាន់កម្ពុជា និង យកកម្មវិធីសិក្សារបស់ CEO Master Club របស់កម្ពុជាមកកាន់សហរដ្ឋអាមេរិក។
ក្នុងនាមជាខ្មែរ ឯកឧត្តមបណ្ឌិត ពិតជារីករាយ និងមានកិត្តិយសក្រៃលែងនូវសសិមិទ្ធផលដ៏អស្ចារ្យនេះ ដែលកម្មវិធីសិក្សាបែបនវានុវត្តថ្មី “Workplace based E-Learning School” ថ្នាក់ឧត្តមសិក្សាជំនាញគ្រប់គ្រងពាណិជកម្មអន្តរជាតិ នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលជាវេទិការសិក្សាតាមរយៈប្រព័ន្ធ E-Learning ដោយផ្តោតលើការរៀនអនុវត្តនៅកន្លែងការងារជាក់ស្តែង 40% (រៀនផ្ទាល់ អនុវត្តផ្ទាល់ បានផលពិតៗ) រៀនតាមរយៈមេរៀននៅក្នុង E-Learning 40% និងរៀនតាមការប្រឹក្សាយោបល់ផ្ទាល់កម្មវិធីអភិវឌ្ឍអាជីពផ្ទាល់ខ្លូន ក្នុងភាពជាបុគ្គលិកឆ្នើម ប្រធានឆ្នើម និងសហគ្រិនឆ្នើម។ លើសពីនេះក៏មានកម្មវិធីបណ្ដុះបណ្ដាល “ជំនាញអគ្គនាយកអាជីព”របស់ CEO Master Club ដែលបង្កើតឡើងដោយកូនខ្មែរ ត្រូវបានទទួលស្គាល់ដល់សហរដ្ឋអាមេរិក។ ជាស្ថាប័នអប់រំបណ្ដុះបណ្ដាល និងបង្វឹកម្ចាស់អាជីវកម្មកម្ពុជា ឱ្យមានសមត្ថភាពពេញលេញក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនបម្លែងពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់ឱ្យកាន់តែទូលាយ បង្កើនប្រាក់ចំណូលបានកាន់តែធំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំ និងប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។
ខ្មែរអាចធ្វើបាន ខ្មែរត្រូវតែខ្លាំង មានតែយើងខ្លាំងទេទើបគេឱ្យតម្លៃ។
This son of Kampong Thom could not remain silent because he had a vision of seeing Cambodia become a wealthy country quickly, quietly bringing Cambodia to the United States, a powerful country in the world.
From the state of Missouri, USA, on September 16, 2025, the great teacher, His Excellency Dr. Om Seng Bora, on a mission to bring Cambodia to the United States through the CEO Institute and CEO Master Club, signed a memorandum of understanding with a large university called the University of Missouri Kansas City (UMKC) in Missouri, USA, with the goal of discussing bringing American academic programs to Cambodia and bringing the Cambodian CEO Master Club academic programs to the United States.
As a Khmer, His Excellency Dr. is very happy and honored by this great achievement of the new innovative curriculum “Workplace based E-Learning School” of the International Business Management Graduate Program of the CEO Institute, which is a learning platform through the E-Learning system, focusing on 40% practical learning in the workplace (learning directly, applying directly, getting real results), learning through lessons in E-Learning 40% and learning through direct consultation on personal career development programs in being an outstanding employee, outstanding president and outstanding entrepreneur. In addition, there is also the “Professional CEO Skills” training program of the CEO Master Club, created by Khmer children, which has been recognized in the United States. As an educational institution, training and training Cambodian business owners to be fully capable of leading and managing their businesses, converting them from small to large, from family to standard, expanding their sales network to a wider range, increasing their income to contribute to the government in making the local economy stronger and Cambodia a wealthy country quickly.
Khmer can do it, Khmer must be strong. Only when we are strong will they be valued.
Join us : https://ceomasterclub.com/digital-profile/ceomasterclub

