កម្លាំងជួរមុខការពារអធិបតេយ្យដែនដី … ប៉ុន្តែកម្លាំងសេដ្ឋកិច្ចការពារអនាគតប្រទេសជាតិ
កងទ័ពជួរមុខ បានហ៊ានលះបង់ជីវិតនិងប្រយុទ្ធដោយការប្តេជ្ញាចិត្ត១០០% ដើម្បីការពារអធិបតេយ្យភាពនិងដែនដីជាតិ។ ប៉ុន្តែសំណួរដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នា—ជាពិសេសសហគ្រិននិងម្ចាស់អាជីវកម្មខ្នាតតូច—គឺ៖
តើ “កម្លាំងសេដ្ឋកិច្ចនៅខាងក្រោយ” បានប្តេជ្ញាចិត្ត ១០០% ដូចគ្នា ដើម្បីការពារ និងពង្រឹងសេដ្ឋកិច្ចជាតិឬនៅ?
ពេលប្រទេសជាតិត្រូវការកម្លាំងការពារ—កងទ័ពជួរមុខចេញទៅប្រយុទ្ធ។ ប៉ុន្តែពេលប្រទេសជាតិត្រូវការកម្លាំងសេដ្ឋកិច្ច—ម្ចាស់អាជីវកម្មនិងអ្នកដឹកនាំសហគ្រាស គឺជាកម្លាំងស្នូលដែលត្រូវឈរនាំមុខដូចគ្នា។
សេដ្ឋកិច្ចរឹងមាំ មិនមែនកើតឡើងដោយចៃដន្យទេ។ វាកើតឡើងពី៖
• អាជីវកម្មដែលមានគោលដៅច្បាស់
• ការគ្រប់គ្រងដែលមានប្រព័ន្ធគណនីយភាពច្បាស់
• ក្រុមការងារដែលមានវិន័យនិងសមត្ថភាព
• ម្ចាស់អាជីវកម្មដែលបន្តសិក្សា អភិវឌ្ឍនិងធ្វើឱ្យខ្លួនឯងល្អឡើងរៀងរាល់ថ្ងៃក្នុងរយៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលលឿន ការប្រកួតប្រជែងខ្លាំងនិងការចំណាយកើនឡើង…អាជីវកម្មខ្នាតតូចនៅកម្ពុជា ត្រូវការចំណេះដឹងថ្មីៗនិងបណ្តាញអ្នកដឹកនាំដែលរឹងមាំជាងមុន មិនមែនសម្រាប់ត្រឹមតែការ “រស់រានមានជីវិត”តែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការ “រីកចម្រើន”និងការ “ឈ្នះ” ផងដែរ។
បើកម្លាំងជួរមុខការពារដែនដី កម្លាំងសេដ្ឋកិច្ចត្រូវការពារទីផ្សារ ការងារនិងអនាគតរបស់ប្រទេស។ អ្នកជាម្ចាស់អាជីវកម្ម អ្នកគឺជាអ្នកកសាងសេដ្ឋកិច្ច។ អ្នកជាអ្នកបង្កើតការងារ។ អ្នកជាអ្នកបង្កើតគុណតម្លៃនិងសេចក្តីសង្ឃឹមសម្រាប់គ្រួសារអ្នកនិងសង្គមជាតិ។
ហើយថ្ងៃនេះ… សំណួរនោះសួរអ្នកត្រង់ៗ៖ តើអ្នកបានប្តេជ្ញាចិត្ត ១០០% ឱ្យសមនឹងតួនាទី “កម្លាំងសេដ្ឋកិច្ច” ហើយឬនៅ?
បើចម្លើយរបស់អ្នកគឺ “បាទ/ចាស” សូមកុំឈប់ត្រឹមនេះ—ត្រូវបន្តអភិវឌ្ឍ! បើចម្លើយរបស់អ្នកគឺ “ខ្ញុំចង់…តែខ្ញុំមិនទាន់ដឹងចាប់ផ្តើមពីណា” នេះហើយជាមូលហេតុដែល CEO Master Club ត្រូវបានស្ថាបនាឱ្យកើតមានឡើង។
CEO Master Club ជាគ្រួសារនៃអ្នកដឹកនាំអាជីវកម្មដែលចង់ក្លាយជាម្ចាស់អាជីវកម្មមានចក្ខុវិស័យ មានប្រព័ន្ធនិងមានលទ្ធផលពិត។ នៅទីនេះ អ្នកនឹងទទួលបាន៖
• ការបណ្តុះបណ្តាលដ៏ជាក់ស្តែង សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម
• យុទ្ធសាស្ត្រដើម្បីពង្រឹងការលក់ ការគ្រប់គ្រង និងការរីកចម្រើន
• បណ្តាញសហគ្រិនដែលគាំទ្រគ្នា ដើម្បីដើរឆ្ពោះទៅជោគជ័យជាមួយគ្នា
• កម្លាំងចិត្ត និងចក្ខុវិស័យថ្មី ដែលជួយឱ្យអ្នក “មិនបោះបង់” នៅពេលអស់កម្លាំង។
សេដ្ឋកិច្ចជាតិត្រូវការអ្នកដឹកនាំអាជីវកម្មដែលចេះគិត ឆ្លាតក្នុងការសម្រេចចិត្តនិងមានវិន័យ។ អាជីវកម្មរបស់អ្នក ត្រូវការអ្នកជាម្ចាស់អាជីវកម្មដែលខ្ពង់ខ្ពស់និងធំធេងជាងពីពេលមុន។
សូមកុំឱ្យក្តីស្រមៃរបស់អ្នកនៅតែជាស្រមៃ។ សូមកុំឱ្យការលំបាកធ្វើឱ្យអ្នកបោះបង់។ សូមឈរជាកម្លាំងសេដ្ឋកិច្ច ១០០% … ប្រៀបបីដូច កងទ័ពជួរមុខ។
ព្រោះពេលអ្នករីកចម្រើន អាជីវកម្មរីកចម្រើន។ ពេលអាជីវកម្មរីកចម្រើន សេដ្ឋកិច្ចជាតិរីកចម្រើនតាមហ្នឹងដែរ។ ពេលសេដ្ឋកិច្ចជាតិរីកចម្រើន ប្រទេសជាតិរមែងរឹងមាំ៕
“សមត្ថភាពរបស់អ្នក ត្រូវតែធំជាងគោលដៅរបស់អ្នក។ សមត្ថភាពរបស់អ្នកត្រូវតែធំជាងបញ្ហារបស់អ្នក។ មានតែដូច្នេះ ទើបក្តីប្រាថ្នារបស់អ្នកនឹងអាចក្លាយជាការណ៍ពិតបាន។”
សម្រាប់ការពិគ្រោះយោបល់ និងការចុះឈ្មោះhttps://www.youtube.com/watch?v=9Mc1qCR0GdM
Telegram: https://t.me/ceomasterclub_official
ទីតាំង: អគារ CEO Institute, Diamond Twin Tower
ម៉ោង: 8:30 ព្រឹក – 7:00 ល្ងាច
ពិគ្រោះយោបល់: https://t.me/ceomasterclub_official
ទំនាក់ទំនង: 010 386 543 / 061 858 828 / 023 666 6999
CEO Master Club Channel: https://t.me/ceomasterclubchannel







