រៀបចំឱ្យរួចមុនពេលចាប់ផ្តើម ដើម្បីឱ្យស្តង់ និងម៉ាករបស់អ្នកចេញមុខបានច្បាស់។
ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា
យើងខ្ញុំសូមអញ្ជើញបងប្អូនអាជីវករអាហារខ្មែរ ម្ចាស់ហាងអាហារ ម្ចាស់ភោជនីយដ្ឋាន អ្នកផលិត អ្នកកែច្នៃ អ្នកលក់ម្ហូបអាហារ អ្នកធ្វើនំ អ្នកលក់ភេសជ្ជៈ អ្នកលក់តាមអនឡាញ និងសហគ្រិនអាហារគ្រប់ប្រភេទ ចូលរួមក្នុងយុទ្ធនាការ“អាហារខ្មែរត្រូវតែខ្លាំង”។



0
អ្នកទស្សនា
0 លាន+
ការមើលឃើញ
0+
ការចូលរួមលើបណ្តាញសង្គម
0 លាន+
ចំនួនទស្សនា
0
ការចេញផ្សាយព័ត៌មាន / សារព័ត៌មាន
អំពីកម្មវិធី
ពិព័រណ៍ពាណិជ្ជកម្ម និងទីផ្សារអាហារកម្ពុជា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ជាតិដែលបង្កើតឡើងដើម្បីគាំទ្រសហគ្រិនអាហារខ្មែរ ភោជនីយដ្ឋាន ម៉ាកអាហារ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតអាហារក្នុងស្រុក។
កម្មវិធីនេះភ្ជាប់អាជីវកម្ម ការកម្សាន្ត ការសិក្សា ការធ្វើទីផ្សារ និងវប្បធម៌ខ្មែរ នៅក្នុងវេទិកាតែមួយ។ ម្ចាស់ស្តង់នឹងទទួលបានឱកាសផ្សព្វផ្សាយផលិតផល បង្កើនការលក់ កសាងម៉ាកយីហោ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន អ្នកបោះដុំ វិនិយោគិន និងដៃគូអាជីវកម្ម។
យុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង”
យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ វិទ្យាស្ថានស៊ីអ៊ីអូ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាសហស្ថាបនិកនៃចលនាជាតិនេះ។ យុទ្ធនាការនេះមានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងភាពរឹងមាំរបស់ប្រទេសជាតិ តាមរយៈបាវចនាសំខាន់ ៣ គឺ រួបរួមស្តង់ដារសមត្ថភាព






យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង”នឹងរួមបញ្ចូលកម្មវិធីធំៗ ៤ ក្នុងគោលដៅតែមួយ
គឺជាការលើកទឹកចិត្ត និងពង្រឹងទីផ្សារអាហារខ្មែរ ដើម្បីឱ្យសហគ្រិនអាហារខ្មែរ មានឱកាសកាន់តែច្រើនក្នុងការរីកចម្រើន។
ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា
បង្កើនសមត្ថភាពសហគ្រិនអាហារកម្ពុជា
ប្រកួតប្រជែងសហគ្រិនអាហារកម្ពុជា
កម្សាន្តសិល្បៈ និងវប្បធម៌អាហារកម្ពុជា
សកម្មភាពសំខាន់ៗក្នុងកម្មវិធី
វេទិកាចែករំលែកចំណេះដឹង
វេទិកាបង្ហាញគំនិត បទពិសោធន៍ និងចំណេះដឹងពីវាគ្មិនជំនាញៗ
វេទិកាផ្គូផ្គងអាជីវកម្ម
បង្កើតឱកាសសហការរវាងម្ចាស់អាជីវកម្ម អ្នកផ្គត់ផ្គង់ និងដៃគូ
ការសម្តែងចម្រៀង
បង្កើតបរិយាកាសរស់រវើកជាមួយការសម្តែងចម្រៀង និងការកម្សាន្ត
ការប្រកួតធ្វើម្ហូបកម្រិតស្តង់ដារ
បង្ហាញស្នាដៃម្ហូបអាហារ និងជំនាញចម្អិនរបស់សហគ្រិនអាហារ
ម្ហូបអាហារ និងសិល្បៈ
ភ្ជាប់រសជាតិម្ហូបអាហារជាមួយបទពិសោធន៍សិល្បៈក្នុងព្រឹត្តិការណ៍តែមួយ
បរិយាកាសកម្សាន្ត
រីករាយជាមួយការប្រគុំតន្ត្រី ញ៉ាំងបរិយាកាសឱ្យកាន់តែរស់រវើកដោយ DJ និង Rapper
សិល្បៈម្ហូបអាហារ
ទស្សនីយភាពនៃការសម្តែងសិល្បៈដែលផ្សារភ្ជាប់នឹងអាហារ
ការសម្ដែងចម្រៀង
ការសម្តែងចម្រៀងបន្តបង្កើនអារម្មណ៍រីករាយ និងការចូលរួមរបស់ភ្ញៀវ
កម្មវិធីឈ្នះរង្វាន់
ការចាប់រង្វាន់ផ្សងសំណាងផ្តល់ជូនដល់អ្នកចូលរួមទស្សនា
យុទ្ធនាការ
អាហារខ្មែរត្រូវតែខ្លាំង

យន្តការនេះមានគោលបំណងជួយជ្រោមជ្រែងសហគ្រិនវិស័យអាហារ ខ្មែរ ឱ្យកាន់តែមានភាពរឹងមាំ តាមរយៈ៖
ការរួបរួម
ដើម្បីបង្កើតកម្លាំងទីផ្សាររួម
ការបង្កើតស្តង់ដារ
ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងទំនុកចិត្ត
ការកសាងសមត្ថភាព
ដើម្បីបង្កើនជំនាញ ការគ្រប់គ្រង ការផលិត ការលក់ និងការប្រកួតប្រជែង
ហេតុអ្វីបានជា “អាហារខ្មែរ” ត្រូវតែខ្លាំង?
វិស័យអាហារ គឺជាវិស័យមូលដ្ឋានសំខាន់មួយរបស់ជាតិ ដែលភ្ជាប់សន្តិសុខស្បៀង វប្បធម៌ សេដ្ឋកិច្ច សហគ្រិនភាព និងទេសចរណ៍កម្ពុជា។
មូលហេតុសំខាន់
អាហារមិនត្រឹមតែជាការបរិភោគប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាជាសន្តិសុខស្បៀង ជាអត្តសញ្ញាណវប្បធម៌ ជាទីផ្សារសេដ្ឋកិច្ច ជាឱកាសសហគ្រិនភាព និងជាសក្ដានុពលដ៏ធំ សម្រាប់ទេសចរណ៍កម្ពុជា។
បើវិស័យអាហារខ្មែរខ្លាំង នោះកម្លាំងសេដ្ឋកិច្ច និងសង្គមទាំងមូលនឹងរីកចម្រើនតាម។
- កសិករខ្មែរនឹងមានទីផ្សារកាន់តែធំ
- អ្នកផលិត និងអ្នកកែច្នៃនឹងមានឱកាសកាន់តែច្រើន
- សហគ្រិនអាហារខ្មែរនឹងមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំង
- ប្រជាជននឹងមានការងារធ្វើកាន់តែច្រើន
- ទេសចរណ៍កម្ពុជានឹងកាន់តែមានភាពទាក់ទាញ
- សេដ្ឋកិច្ចជាតិ និងចំណូលរដ្ឋនឹងកាន់តែរីកចម្រើន
- សន្តិសុខស្បៀង និងសន្តិសុខជាតិក៏នឹងកាន់តែរឹងមាំ

strongfood
អាហារខ្មែរត្រូវតែខ្លាំង

កម្មវិធីបង្វឹកសមត្ថភាពសហគ្រិនអាហារកម្ពុជា

កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីពង្រឹងសមត្ថភាពសហគ្រិនអាហារកម្ពុជា ក្នុងការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍម៉ាកយីហោ និងបង្កើតលទ្ធផលជាក់ស្តែងក្នុងទីផ្សារអាហារកម្ពុជា។
ដឹកនាំបង្វឹកដោយ
.png&w=3840&q=75)
លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា
ស្ថាបនិក CEO Master Club

លោកស្រី ថេ ដាឡែន
ម្ចាស់ភោជនីយដ្ឋាន បាយ័ន

លោក ថាច មុន្នីរ័ត្ន
ម្ចាស់ភោជនីយដ្ឋាន OSTRO

Chef លូ ម៉េង
អគ្គនាយក Almond Group

Chef ស៊ុន ម៉េងហ៊ី
Professional Head Chef
ថវិកាចូលរួម និងអត្ថប្រយោជន៍ដែលទទួលបាន
សម្រាប់ម្ចាស់អាជីវកម្មអាហារ និងម៉ាកដែលចង់ចូលរួមយ៉ាងមានសេចក្តីត្រៀម និងទទួលបានការគាំទ្រពេញលេញ។
សួរព័ត៌មានតម្លៃស្តង់




អត្ថប្រយោជន៍សម្រាប់ម្ចាស់ស្តង់
ម្ចាស់ស្តង់នឹងទទួលបានឱកាសសំខាន់ៗក្នុងការលក់ ផ្សព្វផ្សាយម៉ាកយីហោ ភ្ជាប់ទំនាក់ទំនង និងពង្រីកអាជីវកម្ម។

ពង្រីកទីផ្សារ
បង្កើនការលក់
ទទួលបានលិខិតថ្លែងអំណរគុណ
ពង្រឹងម៉ាកយីហោនៅក្នុងព្រឹត្តិការណ៍កម្រិតជាតិ
ក្លាយជាសមាជិកសហគមន៍សហគ្រិនអាហារ
ភ្ជាប់ទំនាក់ទំនងជាមួយ CEO Master Club
មានឱកាសឈ្នះពានរង្វាន់ “សហគ្រិនឆ្នើមវិស័យអាហារ”
ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងអ្នកបោះដុំ
ទទួលបានការប្រឹក្សា និងការបណ្តុះបណ្តាល
ការគាំទ្រផ្នែកទីផ្សារ និងបច្ចេកទេស
ក្រុមការងារត្រៀមជួយលើការផ្សព្វផ្សាយ មាតិកា ការរៀបចំម៉ាក និងជំនួយបច្ចេកទេស ដើម្បីឱ្យម្ចាស់ស្តង់ធ្វើការបានកាន់តែងាយស្រួល។
យើងនៅក្បែរអ្នកសម្រាប់ការផ្សាយផ្ទាល់ ការថតវីដេអូ និងការគាំទ្រផ្នែកបច្ចេកទេស។
ក្រោយកម្មវិធី យើងបន្តជួយផ្សព្វផ្សាយ និងរក្សាលទ្ធផលឱ្យបន្តទៅមុខ។
ចូលរួមជាមួយយើង ដើម្បីទទួលបានការគាំទ្រផ្នែកទីផ្សារ ការរៀបចំម៉ាក និងជំនួយបច្ចេកទេស។
ក្រុមការងារយើងត្រៀមជួយលើការផ្សព្វផ្សាយ មាតិកា ការរៀបចំស្តង់ និងការបណ្តុះបណ្តាល ដើម្បីឱ្យម្ចាស់ស្តង់ធ្វើការបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
Cambodia Food Expo
វីដេអូគាំទ្រអំពី «អាហារខ្មែរត្រូវតែខ្លាំង»
ស្វែងយល់ពីសារ និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជាតិ ម្ចាស់អាជីវកម្ម អ្នកជំនាញ និងដៃគូពាក់ព័ន្ធ ដែលរួមគ្នាជំរុញការអភិវឌ្ឍវិស័យអាហារកម្ពុជា ឱ្យកាន់តែរីកចម្រើន។
គោលបំណងសម្រាប់ការចូលរួមជាដៃគូ
ដៃគូសហការរបស់កម្មវិធីនេះទទួលបានឱកាសពង្រឹងម៉ាក បង្កើតភាពជឿជាក់ និងចូលរួមគាំទ្រកម្មវិធីជាតិនៅក្នុងវិស័យអាហារខ្មែរ។

ការពង្រឹងកេរឈ្មោះអាជីវកម្ម
ឱកាសក្នុងការកសាង និងពង្រីកកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែលេចធ្លោ ក្នុងនាមជា ដៃគូសហការរៀបចំ នៃព្រឹត្តិការណ៍ពិព័រណ៍កម្រិតជាតិ ។

ការចូលរួមចំណែកក្នុងកិច្ចការសង្គម និងសប្បុរសធម៌
ថវិកាឧបត្ថម្ភនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍ និងបរិច្ចាគជាជំនួយមនុស្សធម៌ជូនដល់កងទ័ព ។

ការទទួលស្គាល់ និងកិត្តិយស
ទទួលបានពានរង្វាន់ សហគ្រិនឆ្នើមក្នុងវិស័យអាហារ រួមជាមួយលិខិតថ្លែងអំណរគុណ ដើម្បីបញ្ជាក់ពីស្នាដៃ និងការរួមចំណែកក្នុងវិស័យនេះ ។
ដៃគូសហការក្លាយជាផ្នែកមួយនៃកម្មវិធីកសាងអនាគតវិស័យអាហារខ្មែរ
យើងសូមអញ្ជើញស្ថាប័ន អាជីវកម្ម និងដៃគូសង្គម ចូលរួមជាមួយយើង ដើម្បីពង្រឹងវិស័យអាហារ កម្មវិធី និងកេរ្តិ៍ឈ្មោះម៉ាករបស់អ្នក។
ហេតុអ្វីអាជីវករអាហារខ្មែរត្រូវចូលរួម?
កម្មវិធីនេះបង្កើតវេទិកាសម្រាប់កសាងសមត្ថភាព បង្កើតទំនាក់ទំនង ពង្រីកទីផ្សារ និងពង្រឹងភាពជឿជាក់របស់ម៉ាកអាហារខ្មែរ។
ការបង្វឹកសហគ្រិន
ទទួលបានការបង្វឹកពី វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការកសាងខ្លួនក្លាយជាសហគ្រិនអាហារឆ្នើម
ដាក់តាំងពិព័រណ៍ផលិតផល
ដាក់តាំងពិព័រណ៍ផលិតផល ដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម និងបង្កើនការលក់ឱ្យបានច្រើន
ប្រកួតប្រជែងសមត្ថភាព
ហ្វឹកហាត់ និងប្រកួតប្រជែងសមត្ថភាពរៀបចំគុណភាពផលិតផល ការវេចខ្ចប់ ការរៀបចំកន្លែងតាំងលក់ និងសេវាកម្មរហ័ស
សហគមន៍សហគ្រិន
ក្លាយជាសមាជិកសហគមន៍សហគ្រិនអាហារកម្ពុជា ដែលមានឱកាសត្រៀមខ្លួនសហការពង្រីកអាជីវកម្មបន្ថែមទៀត
ប្រឡងចម្រៀង
ចូលរួមប្រឡងចម្រៀងលើកតម្កើងវិស័យ សិល្បៈ និងវប្បធម៌អាហារកម្ពុជា
ប្រឡងធ្វើម្ហូប
ចូលរួមប្រឡងធ្វើម្ហូប ដើម្បីលើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួន
KOLs ចូលរួម
មាន KOLs ជាដៃគូប្រឡងធ្វើម្ហូបអាហារខ្មែរកូនកាត់
សិល្បករ និងតារាកំប្លែង
មានសិល្បករ តារាកំប្លែង និងបុគ្គលល្បីៗជាច្រើនចូលរួម
ប្រកួតហូបទុរេន
មានការប្រកួតហូបទុរេននៅខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវចូលមកខាងក្នុង
ប្រកួតចម្រៀង W-King
មានការប្រកួតចម្រៀង W-King នៅខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវចូលមកខាងក្នុង
Cooking Show
មានការសម្តែងរបៀបធ្វើម្ហូបប្លែកៗបែបសិល្បៈ និងសប្បាយៗនៅខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវចូលមកខាងក្នុង
ថតរូប និងវីដេអូ
ថតចងក្រងជារូបភាព និងវីដេអូ ទុកជាប្រវត្តិសាស្រ្ត និងការផ្សព្វផ្សាយអាជីវកម្មរយៈពេលយូរអង្វែង
ពង្រីកអាជីវកម្ម
សហគ្រិនអាហារឆ្នើមអាចមានឱកាសពង្រីកអាជីវកម្មជាមួយដៃគូសហការ ទៅតាម Food Court ឬ Hawker Center នាពេលខាងមុខ
ទស្សនិកជន 30,000+
មានអ្នកចូលរួមក្នុងកម្មវិធីទាំងមូលសម្រាប់រយៈពេល ៣ ថ្ងៃ ចំនួនយ៉ាងតិច 30,000 នាក់
ផ្សព្វផ្សាយដ៏ធំ
ជាកម្មវិធីដែលមានការផ្សព្វផ្សាយច្រើនបំផុត ទាំងអ្នករៀបចំកម្មវិធី អ្នកសារព័ត៌មាន សិល្បករ KOLs និងអ្នកដាក់ស្តង់លក់ទាំងអស់គ្នា
សេចក្តីអំពាវនាវ
ក្រោមស្មារតី៖ “ខ្មែរត្រូវតែខ្លាំង” “អាហារខ្មែរត្រូវតែខ្លាំង” “ដាស់ស្មារតីជាតិ”
យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” មិនមែនជាកម្មវិធីពាណិជ្ជកម្មធម្មតាទេ។ នេះគឺជាចលនាជាតិមួយ ដើម្បីលើកតម្កើងអាហារខ្មែរ ពង្រឹងសេដ្ឋកិច្ចខ្មែរ កសាងសហគ្រិនខ្មែរ និងដាស់ស្មារតីគាំទ្រផលិតផលខ្មែរ។
យើងខ្ញុំសូមគោរពអំពាវនាវ និងអញ្ជើញបងប្អូនសហគ្រិន អាជីវករអាហារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់អាជីវកម្មម្ហូបអាហារ អ្នកផលិត អ្នកកែច្នៃ កសិករ សមាគម សហគមន៍ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគាំទ្រ និងធ្វើឱ្យយុទ្ធនាការនេះក្លាយជាចលនាដ៏ផុសផុលបំផុត។
សូមអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីកសាង និងការពារប្រទេសជាតិយើងឱ្យកាន់តែរឹងមាំ ខ្លាំងក្លា និងមានមោទនភាព។








































