តើអាជីវកម្មរបស់លោកអ្នកស្ថិតក្នុងប្រភេទមួយណា នៃអាជីវកម្មទាំង៣ប្រភេទនេះ?
ផាន សុភាក់10 April 2024506 views

ជាទូទៅ ការប្រឡូកខ្លួនចូលក្នុងសមរភូមិពាណិជ្ជកម្មរមែងតែតែមាននូវប្រភេទអាជីវកម្មដែលមានកម្រិតផ្សេងៗគ្នា។​ ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់វាពិតជារឿងសំខាន់បំផុតដែលត្រូវដឹងអំពីស្ថានភាព និងកម្រិតអាជីវកម្មរបស់យើងបច្ចុប្បន្នថាដំណើរការក្នុងស្ថានភាពណា ហើយអាចពង្រីកបានយ៉ាងដូចម្តេចទៀត។

អត្ថបទនេះ CEO Master Club នឹងបង្ហាញជូននូវប្រភេទអាជីវកម្មទាំង ៣ ប្រភេទដើម្បីចែកជូនម្ចាស់អាជីវកម្មទាំងអស់បានឆែកសុខភាពអាជីវកម្មរបស់ខ្លួន​ ដើម្បីបន្តវឌ្ឍនភាពអាជីវកម្មរបស់អ្នកទៅមុខទៀត។

 

 

ទី១ ៖ ប្រភេទអាជីវកម្មបែបហេងស៊យ

អាជីវកម្មបែបហេងស៊យ ជាប្រភេទអាជីវកម្មដែលអ្នករកស៊ីមិនច្បាស់លាស់លើរបៀបរកស៊ីរបស់ខ្លួនឃើញគេលក់អ្វីដាច់ រកស៊ីអ្វីចំណេញចាប់ផ្តើមរកតាមគេ ទាំងមិនមានភាពច្បាស់លាស់ក្នុងខ្លួន ហើយការធ្វើអាជីវកម្មប្រភេទនេះ ជាការធ្វើតាមការនឹកឃើញមួយឆាវៗ ងាយបើក ហើយក៏ងាយបិទទៅវិញ។ 



ទី២ ៖ ប្រភេទអាជីវកម្មបែបគ្រួសារ

អាជីវកម្មបែបគ្រួសារ ជាប្រភេទអាជីវកម្មដែលអ្នករកស៊ី ធ្វើអាជីវកម្មតជំនាន់ពីគ្រួសារ តែគ្មានក្បួនច្បាស់លាស់។ មួយវិញទៀតហានិភ័យឬបញ្ហារបស់អាជីវកម្មប្រភេទនេះមានដូចជា៖

​- ជាប់ជាអ្នកទោសអាជីវកម្ម ព្រោះចង់ចេញទៅណាក៏មិនកើតដែរ ដោយគ្រប់ផ្នែកទាំងអស់ គាត់ជាអ្នកដឹកនាំចាត់ចែងតែម្នាក់ឯង

- បាត់បង់ឱកាសក្នុងការពង្រីក និង សក្ដានុពលក្នុងការលូតលាស់ នៅក្នុងក្រុមហ៊ុន ដោយជ្រើសរើសបុគ្គលិកមក ព្រមទាំងមិនចេះ ក្នុងការគ្រប់គ្រង និងក្បួនក្នុងការបញ្ជាឱ្យគេធ្វើ



ទី៣ ៖ ប្រភេទអាជីវកម្មបែបស្តង់ដារ

- ជាប្រភេទអ្នករកស៊ីដែលមានក្បួនច្បាស់លាស់ របៀបត្រឹមត្រូវ មានផែនការច្បាស់ និងចេះក្នុងការគ្រប់គ្រងចាត់ចែង ដឹកនាំធនធានមនុស្ស និងដឹងពីលំហូនៃប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន

- អាជីវកម្មប្រភេទនេះ អាចរីកចម្រើន លូតលាស់ រហូតអាចពង្រីកខ្លួនចូលទៅក្នុងទីផ្សារ ពិភពលោកបាន

- ម្ចាស់អាជីវកម្មអាចចាកចេញពីអ្នកទោសអាជីវកម្ម ដោយមិនចាំបាច់បារម្ភរឿងក្រុមហ៊ុនពេលដែលខ្លួនមិននៅ

- ទទួលបានប្រាក់ចំណេញច្រើនជាងប្រភេទអាជីវកម្មទាំងពីរខាងលើ។

បន្ទាប់ពីបានអាន និងស្វែងយល់ពីប្រភេទទាំងបីរបស់អាជីវកម្មខាងលើនេះហើយ បងប្អូនអាចឆ្លុះបញ្ចាំងពីអាជីវកម្មរបស់ខ្លួនបាន។ ហើយបើអាជីវកម្មរបស់បងប្អូនមិនទាន់ស្ថិតនៅក្នុងប្រភេទអាជីវកម្មបែបស្តង់ដារនោះទេ បងប្អូនអាចចូលរួមពង្រីកខ្លួនជាមួយ CEO Master Club បាន។

អត្ថបទដោយ៖ ផាន សុភាក់

 

ផាន សុភាក់
ផាន សុភាក់
ខ្ញុំគឺ សុភាក់ ជាអ្នកចែករំលែកអត្ថបទ ដកស្រង់ព័ត៌មាន នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំបាទផ្ទាល់តាមរយៈ Telegram 0888291315, Facebook: Sopheak Phan ។ សូមអរគុណ!
តើអាជីវកម្មរបស់លោកអ្នកស្ថិតក្នុងប្រភេទមួយណា នៃអាជីវកម្មទាំង៣ប្រភេទនេះ?

Recent Blogs