ធ្វើតាម៧ ចំណុចនេះ ជីវិតប្តីប្រពន្ធកាន់តែមានសុភមង្គល៖
១. គ្រប់ពេលនៅជាមួយគ្នាត្រូវគិតថាវាជាពេលផ្តើមស្នេហ៍៖ មិនថាស្វាមី មិនថាភរិយាគ្រាចាប់ផ្តើមសាងទំនាក់ទំនង សារភាពស្នេហ៍ដាក់គ្នាដំបូងជាពេលដែលមានក្តីសុខខ្លាំងបំផុត។ កាន់តែមានក្តីសុខរកអ្វីប្រៀបមិនបាន នៅពេលបានជួប និងយាយគ្នាដំបូង។ អារម្មណ៍ដំបូងនេះ មិនអាចរកពាក្យអ្វីនឹងមកអធិប្បាយឱ្យត្រូវបាន មានតែបុគ្គលខ្លួនឯងស្រមៃ ហើយនឹករលឹកពីគ្រាជួបគ្នាដំបូងនោះ។ ដូចនេះ ជីវិតជាស្វាមីភរិយាទោះនៅគ្រាណាក៏ដោយ ក៏ត្រូវមានអារម្មណ៍ចាត់ទុកថាវាជាគ្រាដំបូង ទើបក្តីស្រលាញ់មិនចេះអន់ថយ។
២. ពោលពាក្យសរសើរ៖ គ្មានបុគ្គលណាម្នាក់សរសើរ ហើយយើងរំភើបរីករាយជាងស្វាមីសរសើរភរិយា ឬភរិយាសរសើរស្វាមីឡើយ។ ពេលខ្លះរវល់ធ្វើការ រវល់ធ្វើអាជីវកម្មរហូតគ្មានពេលសរសើរគ្នាទៅវិញទៅមក។ ភរិយាទៅតែងខ្លួន៣ម៉ោង មកវិញបានស្វាមីសរសើរថាស្អាតមួយម៉ាត់ គឺថាមពលនៃស្នាមញញឹម និងភាពសប្បាយរីករាយកើតមានឡើងភ្លាមៗតែម្តង។ ស្វាមីងូតទឹក សិតសក់ ទ្រនុយ បាញ់ទឹកអប់ ភរិយាសរសើរថាសង្ហាម្លេះ កម្លាំងចិត្តក៏ចាប់ផ្តើមកើតមានគ្មានអ្វីប្រៀប។ ចូរសរសើរគ្នាទៅវិញទៅមកព្រោះគ្មានពាក្យសរសើរណាខ្លាំងជាពាក្យសរសើររបស់មនុស្សជាទីស្រលាញ់យើងឡើយ។
៣. ឧស្សាហ៍ញ៉ាំអីជុំគ្នា៖ ជាទង្វើតិតតួច តែបង្កប់ក្តីសុខធំធេង ជាពិសេសសម្រាប់ភរិយា។ អ្នកខ្លះរវល់ធ្វើការខ្លាំង រហូតគ្មានពេលញ៉ាំអាហារជុំគ្រួសារក្នុងផ្ទះផង កុំថាឡើងចេញក្រៅញ៉ាំអីជុំគ្នា។ ពេលវេលាមាន ១០ឆ្នាំមិនច្រើនដងទេ គួរចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់យើងឱ្យបានច្រើន។

