អ្នកអាចស្អប់ភាពក្រីក្របាន តែអ្នកមិនគួរស្អប់អ្នកក្រនោះទេ
ផាន សុភាក់18 April 2024504 views

អ្នកអាចស្អប់ភាពក្រីក្របាន តែអ្នកមិនគួរស្អប់អ្នកក្រនោះទេ


 

មនុស្សម្នាក់ៗមិនមាននរណាម្នាក់ប្រាថ្នាចង់កើតមកជាមួយភាពក្រីក្រនោះឡើយ។ បើសិនជាមានជម្រើសឱ្យពួកគាត់អាចរើសទីតាំងកើតបាន ក៏ប្រហែលជាពួកគាត់នឹងមិនមកចាប់កំណើតកើតក្នុងស្ថានភាពគ្រួសារដែលលំបាកនោះដែរ នេះអាចចាត់ទុកថាជាចំណារនៃព្រហ្មលិខិត ឬកម្មពីអតីតជាតិរបស់មនុស្សម្នាក់ៗ។

តម្លៃរបស់មនុស្សម្នាក់ៗមិនស្ថិតនៅលើស្ថានភាពគ្រួសារ ឋានៈ តួនាទី ពណ៌សម្បុរ  ពូជសាសន៍ ឬរូបរាងនោះទេ។ តម្លៃនេះគេនឹងផ្តល់ឱ្យអ្នក ទោះអ្នកជាមនុស្សស្ថិតក្នុងស្ថានភាពមិនសូវធូធារក៏ដោយឱ្យតែអ្នកមាន សេចក្តីថ្លៃថ្នូរ អត្តចរិត មារយាទ អាកប្បកិរិយា ការប្រកបរបរចិញ្ចឹមជីវិតដែលស្របច្បាប់ រស់នៅដោយភាពថ្លៃថ្នូ ចេះជួយគ្នាទៅវិញទៅមក ឬក៏មិនធ្វើអ្វីដែលសង្គមមិនត្រូវការ។



នេះជាគុណសម្បត្តិយ៉ាងច្រើនដែលមនុស្សគ្រប់គ្នាមិនសូវបានយកចិត្តទុកដាក់ ជាមួយបងប្អូនដែលគាត់មានជីវភាពមិនសូវល្អប្រសើរ៖

  1. ការងារជា អ្នកសម្អាតតាមទីសារធារណ៖ សាកស្រមៃទៅមើលថាប្រសិនជាគ្មានវត្តមានគាត់ធ្វើកិច្ចការនេះ តើបរិស្ថានតាមទីសារធារណៈនឹងទៅជាយ៉ាងណា?
  2. ការងារជា សន្តិសុខ៖ សុវត្ថិភាពជាកត្តាសំខាន់ដែលមនុស្សត្រូវការ ហើយពួកគាត់ជាកត្តារួមចំណែកសំខាន់បំផុត ចុះបើគ្មានពួកគាត់អ្នកសាកគិតទៅមើលថានឹងមានអ្វីកើតឡើង?
  3. ការងារជា អ្នកអនាម័យ៖ ជាការងារដែលមនុស្សមិនចង់ធ្វើ តែមនុស្សត្រូវការអនាម័យ ចុះបើគ្មានពួកគាត់អ្វីដែលជាបញ្ហាចម្បង?
  4. ការងារជាបុគ្គលិករត់តុ៖ ជាការងារដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានសេវាកម្មដែលប្រើការងារលើកម្ហូបអាហារបានលឿន រហ័ស ចុះបើគ្មានពួកគាត់តើអ្វីដែលនឹងជាបញ្ហា?​

នៅមានរឿងជាច្រើនទៀតដែលពួកគាត់ជាចំណែកមួយជួយដល់សង្គមជាតិយើងបានយ៉ាងច្រើន ដែលតួនាទី ភារកិច្ច ការងារទំនួលខុសត្រូវ ការតព្វកិច្ចទាំងនោះត្រូវពឹងផ្អែកលើពួកគាត់ទាំងស្រុង។

ដូចនេះ យើងរួមគ្នាចូលរួមលើកទឹកចិត្ត ផ្តល់ក្តីស្រលាញ់ បណ្តុះបណ្តាល ជួយពួកគាត់ ដើម្បីបន្តគាំទ្រពួកគាត់ និងចូលរួមជាចំណែកមួយជួយពួកគាត់ឱ្យមានជីវភាពកាន់តែល្អប្រសើរជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

 

ផាន សុភាក់
ផាន សុភាក់
ខ្ញុំគឺ សុភាក់ ជាអ្នកចែករំលែកអត្ថបទ ដកស្រង់ព័ត៌មាន នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំបាទផ្ទាល់តាមរយៈ Telegram 0888291315, Facebook: Sopheak Phan ។ សូមអរគុណ!
អ្នកអាចស្អប់ភាពក្រីក្របាន តែអ្នកមិនគួរស្អប់អ្នកក្រនោះទេ

Recent Blogs