រាល់សកម្មភាពដែលពួកគេធ្វើ រាល់ព័ត៌មានដែលពួកគេទទួលបាន រាល់ការអប់រំដែលពួកគេមាន បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់លទ្ធផលនៃអនាគតរបស់ពួកគេ។ ដូច្នេះសូមឪពុកម្តាយទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្លាំង កុំចាំដល់ធំឡើងពួកគេក្លាយជាមនុស្សមិនល្អអី។ ភាពជោគជ័យរបស់ឪពុកម្តាយគឺនៅពេលដែលកូនៗក្លាយជាធនធានដ៏ល្អ។
អ្វីដែលឪពុកម្តាយត្រូវធ្វើពេលដែលកូនៗនៅអាយុចន្លោះនេះ
1. ផ្តល់ការអប់រំដែលល្អ
វ័យនេះជាវ័យដែលចង់ចេះ ចង់ដឹង ចង់សាក ហើយឆាប់ទទួលបាន (រៀនឆាប់ចេះ) ឆាប់ជឿ ឆាប់អូសទាញបាន បើព័ត៌មានដែលគេទទួលបានល្អ គេនឹងមានទម្លាប់ល្អ ប៉ុន្តែបើព័ត៌មានដែលគេទទួលបានជាអ្វីដែលមិនល្អគេងាយនឹងប្រព្រឹត្តិរឿងទាំងនោះតាមការអូសទាញបំផុតបើឪពុកម្តាយមិនបានមើលថែអប់រំកូនបានល្អទេ។
2. មានគោលដៅសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ
មិនមែនចាំទាល់ពួកគេដល់ធំចាំឱ្យមានគោលដៅនោះទេ ខាតពេល ហើយអាចធ្វើឱ្យពួកគាត់បាត់នូវសក្តានុពល មហិច្ឆតាដែលពួកគាត់មាន។ ការដែលឱ្យពួកគាត់ស្គាល់ពីខ្លួនឯង មានគោលដៅសម្រាប់អានាគតខ្លួនឯង ហើយទទួលបានការបង្ហាត់បង្វឹកត្រូវ នោះធ្វើឱ្យពួកគេកាន់តែមានមហិច្ឆតាក្នុងការសម្រេចក្តីស្រមៃនោះ មិនខាតពេល។
3. បង្វឹកពួកគេឱ្យចេះដឹងគុណ
មិនថាទាំងការដឹងគុណឪពុកម្តាយ ដឹងគុណអ្នកមានគុណដែលបានជួយពួកគេ និងការចេះដឹងគុណខ្លួនឯង។ ការដែលពួកគេមានទម្លាប់នេះពីក្មេងធ្វើឱ្យពួកគេយល់ពីតម្លៃនៃការផ្តល់ឱ្យអ្នកជុំវិញ និងចេះតបស្នងនូវអំពើល្អរបស់អ្នកជុំវិញ ព្រមទាំងមានទំនាក់ទំនងល្អក្នុងសង្គម ធ្វើឱ្យគេក្លាយជាបុគ្គលកាន់តែមានតម្លៃ និងមានទំនួលខុសត្រូវ។
4. ការទំនាក់ទំនងល្អក្នុងសង្គម
ជំនាញទំនាក់ទំនងល្អគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ការទទួលបានភាពរីកចម្រើនក្នុងជីវិត និងការងារ។ វាជួយឱ្យកុមារងាយក្នុងការសម្របខ្លួនជាមួយប្រភេទមនុស្សផ្សេងៗបាន ជាពិសេសនៅពេលដែលពួកគេធំឡើងជួបមនុស្សកាន់តែច្រើន និងធ្វើឱ្យគេក្លាហាន ហ៊ានចូលរួមជាមួយសង្គម រៀនពីសង្គមខាងក្រៅ រៀនពីបទពិសោធន៍ជីវិតពិត ដែលធ្វើឱ្យពួកគេកាន់តែមានគំនិតច្នៃប្រឌិត បង្កើតថ្មីកាន់តែខ្លាំងជាងមុន។
5. បង្វឹកឱ្យពួកគេវាមនុស្សមានវិន័យ
មិនថាពួកគេរៀនចេះប៉ុណ្ណា បានពិន្ទុច្រើនប៉ុណ្ណា បើគេមានវិន័យមិនល្អ នឹងមិនមានការឱ្យតម្លៃពីអ្នកជុំវិញទេ ជាពិសេសពេលដែលគេធំឡើងចូលក្នុងសង្គមកាន់តែខ្លាំង ក៏គេនៅតែជាមនុស្សមានវិន័យមិនល្អជាប់ខ្លួនដដែលព្រោះផ្នត់គំនិតគេជាប់តាំងពីតូចមកម្ល៉េះ។ ដូច្នេះក្នុងនាមជាឪពុកម្តាយគួរតែយកចិត្តទុកដាក់ឱ្យបានខ្លាំងលើរឿងនេះ ប៉ុន្តែមិនមែនធ្វើដោយបង្ខិតបង្ខំ ឬដាក់សម្ពាធឱ្យពួកគេនោះទេ ត្រូវមានសិល្បៈ ត្រូវមានក្បួន ក្នុងការអប់រំពួកគេ បើអប់រំគ្មានក្បួន គ្មានរបៀប គេនឹងកាន់តែក្លាយជាមនុស្សមិនល្អទៅវិញព្រោះពួកគេនៅក្មេងងាយនឹងប៉ះទង្គិចផ្លូវចិត្តខ្លាំង។
6. បង្កើនសុភមង្គលក្នុងជីវិតរបស់ពួកគេ
ការមានមិត្តភក្ដិ និងទំនាក់ទំនងជាសង្គមល្អនឹងជួយកុមារចូលរួមក្នុងសកម្មភាព ដែលផ្ដល់អារម្មណ៍សប្បាយរីករាយ និងសុភមង្គលដល់ពួកគេ។ វាជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍជីវិតរបស់ពួកគេឱ្យកាន់តែក្លាហាន និងមានមិនចាញ់ច្រាបមនុស្សជុំវិញ ជាពិសេសពេលជួបមនុស្សថ្មីៗ។
7. ចេះគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ
ការដែលបង្វឹកកូនពីការគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុពីតូចគឺជារឿងចាំបាច់មួយក្នុងចំណោមរឿងសំខាន់ខាងលើ។ ពួកគាត់នឹងក្លាយជាមនុស្សដែលចេះចាត់ចែងហិរញ្ញវត្ថុ ចេះសន្សំ មិនខ្ជះខ្ជាយ យល់ពីតម្លៃនៃលុយ ដឹងថាអ្វីជាចំណាយចាំបាច់/មិនចាំបាច់ និងចេះវិនិយោគលើភាពរីកចម្រើនរបស់ពួកគេ ព្រមទាំងមានទឹកចិត្តជួយឪពុកម្តាយក្នុងការរកចំណូលបន្ថែម។
បើចង់ឱ្យកូនក្លាយជាធនធានល្អសម្រាប់គ្រួសារ សម្រាប់សង្គម ចូរយកចិត្តទុកដាក់ជាមួយកូនចាប់ពីឥឡូវនេះ មិនមែនចាំដល់តែពួកគេធំនោះទេ។
ប៉ុន្តែយើងដឹងថាបងប្អូនជាឱពុកម្តាយតែងតែចង់ឃើញកូនក្លាយជាមនុស្សល្អ មិនដើរផ្លូវខុស គ្រាន់តែពេលខ្លះរវល់ខ្លាំងពេកជាមួយការងារ មុខរបរអាជីវកម្ម ធ្វើឱ្យមានពេលវេលាតិចតួចពេលសម្រាប់អប់រំមើលថែកូនៗ ហើយពេលខ្លះទៀតមិនដឹងថាត្រូវអប់រំពួកគេដោយរបៀបណាឱ្យគេចេះគោរពដឹងគុណ ហើយកូនៗមិនស្តាប់ព្រោះពួកគេចូលចិត្តចំណាយពេលច្រើនជាមួយបណ្តាញសង្គម Facebook Game ជាជាងឪពុកម្តាយ។
ដូច្នេះហើយទើបយើងចង់ណែនាំកម្មវិធីពិសេសមួយដែលអាចជួយកូនៗរបស់បងប្អូនបាន
«កម្មវិធីអ្នកដឹកនាំវ័យក្មេងដ៏អស្ចារ្យក្នុងសម័យ Digital & AI សម្រាបកុមារចាប់ពីអាយុ 13 ដល់ 17ឆ្នាំ»
បច្ចុប្បន្ននេះយើងក៏មានកម្មវិធី បណ្តុះបណ្តាលដោយឥតគិតថ្លៃមួយ «ជួយកូនរបស់លោកអ្នកឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេងដ៏អស្ចារ្យ ក្នុងសម័យ DIGITAL &AI» សម្រាប់អាណាព្យាបាល និងកូនៗអាយុចាប់ពី13ឆ្នាំ ដល់17ឆ្នាំ
✅អត្ថប្រយោជន៍នៃការចូលរួម៖
1. បង្កើនចំណងក្តីស្រឡាញ់កាន់តែខ្លាំងរវាងអាណាព្យាបាលនិងកូន
2. បណ្តុះសេចក្តីដឹងគុណចំពោះមាតាបិតា
3. ជួយកុមារឱ្យមានភាពក្លាហានជាងមុន ឈប់អៀនខ្មាស ហ៊ាននិយាយជាសាធារណៈ
4. បង្កើតចំណងមិត្តភាពជាមួយកុមារដទៃទៀត
5. ជួយកុមារឱ្យមានគោលដៅធំក្នុងជីវិត ជាពិសេសមានភាពសប្បាយរីករាយ ផ្សាភ្ជាប់នឹងជីវិតរស់នៅជាក់ស្តែង
1. ខ្ញុំក្លាហានជាងមុន
👉 https://fb.watch/sRWoPSRbTp/
2. ទីនេះជួយឱ្យកូនខ្ញុំមានគោលដៅ
3.បារម្ភពីអនាគតកូនទើបបញ្ជូនមករៀនទីនេះ
ទីតាំងនៅ អគារស៊ីអ៊ីអូ
ចាប់ផ្ដើម 8:00 ព្រឹក-11:00ព្រឹក
ចុះឈ្មោះឥតគិតថ្លៃឥឡូវនេះតាមរយៈ
093 789 377 Telegram: https://t.me/muchlaksmy