បញ្ហាធំៗនៅកន្លែងការងារ
1. ភាពមិនសហការគ្នា ជាមួយក្រុមការងារ ឈ្លោះគ្នា ប្រកាន់បក្សពួកនិយម
2. ភាពអសកម្មក្នុងការបំពេញការងារ ការដឹកនាំបុគ្គលិកដូចជាការដឹកនាំទ័ព បើមានទ័ពណាមួយមិនសកម្ម ខ្លាចក្នុងការប្រយុទ្ធក្នុងសរមភូមិ អាចធ្វើឱ្យមានបញ្ហាដល់នគរទាំងមូល
3. មិនគោរពតាមបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់ក្រុមហ៊ុន ជាពិសេសមិនគោរពម៉ោងធ្វើ ធ្វើឱ្យធ្លាក់រាសីដល់ក្រុមហ៊ុនទាំងមូល
4. ការនិយាយមិនល្អពីប្រធានរបស់ខ្លួន ហើយអាចធ្វើឱ្យអ្នកដទៃគិតមិនល្អពីប្រធានផងដែរ
5. លួចទ្រព្យសម្បត្តិក្រុមហ៊ុនដូចជាសម្ភារៈ កាន់តែសំខាន់នោះគឺព័ត៌មានសំងាត់ ផ្ទៃក្នុងរបស់ក្រុមហ៊ុនទៅប្រាប់អ្នកផ្សេង ឬក្រុមហ៊ុនផ្សេងទៀត ដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ស្ថាប័នទាំងមូល
6. បុគ្គលិកខ្លះមិនចេះក្នុងការបែងចែកពេលវេលាក្នុងការធ្វើការឱ្យបានត្រឹមត្រូវ ធ្វើឱ្យតែចប់ម៉ោង លួចយកម៉ោងការងារទៅធ្វើរឿងផ្សេងដែលមិនផ្តល់ជាប្រយោជន៍ដល់ស្ថាប័ន ហើយពេលខ្លះបញ្ហាផ្ទាល់ខ្លួនអាចជះឥទ្ធិពលដល់ការបំពេញការងារ
7. មិនយល់ច្បាស់ពីទស្សនៈវិស័យ បេសកកម្មក្រុមហ៊ុន ធ្វើឱ្យពួកគេមិនស្រឡាញ់ មិនអនុវត្តទៅតាមការដឹកនាំ បង្កើតបរិយាកាសមិនល្អនៅកន្លែងការងារ
នៅក្នុងអាជីវកម្មមួយតែងតែមានបញ្ហាជាច្រើន ហើយបញ្ហាធំមួយក្នុងចំណោមនោះគឺបញ្ហាបុគ្គលិកជារឿងសំខាន់។ បញ្ហាទាំងនោះអាចគ្រប់គ្រងបានឬមិនបានគឺអាស្រ័យលើម្ចាស់អាជីវកម្មមានសមត្ថភាពក្នុងការបង្វឹកបុគ្គលិកប៉ុណ្ណា ហើយបុគ្គលិកមានឆន្ទៈប៉ុណ្ណាក្នុងការកែប្រែ និងអភិវឌ្ឍន៍ខ្លួន។
កម្មវិធីបង្វឹក «ក្លាយជាបុគ្គលិកឆ្នើម»
📆 ធ្វើនៅថ្ងៃទី08 ខែធ្នូ ឆ្នាំ2024
📌 ទីតាំងនៅ ខេត្តសៀមរាប
👉 ចាប់ផ្ដើម 8:30ព្រឹក - 5:30ល្ងាច
☎️ ព័ត៌មានបន្ថែមតាមរយៈ 093 789 377 Telegram: https://t.me/muchlaksmy
មុច លក្ម្សី
ខ្ញុំគឺ មុច លក្ម្សី ជាអ្នកចែករំលែកអត្ថបទ នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Telegram 093789377, Facebook: Much Laksmy ។ សូមអរគុណ!