I. តើអ្វីជាសារសំខាន់នៃបុគ្គលិកឆ្នើម?
បុគ្គលិកជាទ័ពនាំមុខដ៏សំខាន់ ក្នុងការការពារចរន្តសេដ្ឋកិច្ចក្នុងអាជីវកម្ម ជាពិសេសសកម្មភាពអាជីវកម្មដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ មានបុគ្គលិកឆ្នើម ប្រើបីដូចមានកម្លាំងចលករ ដែលជម្រុញឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ទ័ពខ្លាំងទើបអាចឈ្នះក្នុងសមរភូមិបាន ស្ថាប័នគ្រាន់តែជាឈ្មោះប៉ុណ្ណោះ ភាពរីកចម្រើនក្នុងស្ថាប័ន គឺអាស្រ័យលើបុគ្គលិកម្នាក់ៗក្នុងស្ថាប័ននោះ។
ដោយមើលឃើញពីសារសំខាន់នៃបុគ្គលិកជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ស្ថាប័នអាជីវកម្ម កម្មវិធីបង្វឹក "ក្លាយជាបុគ្គលិកឆ្នើម" បានបង្កើតឡើងដើម្បីអោយបុគ្គលិករបស់លោកអ្នកមានភាពខ្លាំងក្លាក្នុងការបំពេញភារកិច្ចការងារ និងនាំយកអាជីវកម្មរបស់លោកអ្នកទៅមុខយ៉ាងឆាប់រហ័ស។
II. ផ្តល់ឱកាសឱ្យបុគ្គលិកបានចូលរួមកម្មវិធីបង្វឹក "ក្លាយជាបុគ្គលិកឆ្នើម" ដើម្បី "លើកកម្ពស់គុណភាពបុគ្គលិក" ដែលជាឱកាសឱ្យពួកគេទទួលបាននូវការបង្វឹកនិងរៀនពីវិធីសាស្ត្រថ្មីៗក្នុងការយកមកអនុវត្តនៅកន្លែងការងារ ឬក្រុមហ៊ុនរបស់លោកអ្នក។
ចង់ដឹងថាតើបុគ្គលិករបស់បងៗ ជាបុគ្គលិកឆ្នើមកម្រិតណា នេះជាសំណួរសម្រាប់បងៗជាម្ចាស់អាជីវកម្មអាចឆ្លុះបញ្ចាំងពីបុគ្គលិកផ្ទាល់ខ្លួនបានដើម្បីដឹងពីកម្រិតសមត្ថភាពជាក់ស្តែង៖
1. តើបុគ្គលិករបស់អ្នកមានសមត្ថភាពខ្លាំងហើយឬនៅ?
2. តើពួកគេមានទឹកចិត្តប្រយុទ្ធនៅក្នុងសមរភូមិការងារមុះមុតខ្លាំងក្លាដែរឬទេ?
3. តើពួកគេស្រលាញ់គ្នា សហការគ្នា ក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ដែរឬទេ?
4. តើពួកគេស្រលាញ់ក្រុមហ៊ុនរបស់អ្នកដូចជាក្រុមហ៊ុនរបស់ពួកគេដែរឬទេ?
5. តើពួកគេបានទុកចិត្ត ជឿជាក់ គោរព ដឹងគុណ មានភាពស្មោះត្រង់ និងអនុវត្តតាមការដឹកនាំរបស់អ្នកដែរឬទេ?
6. តើពួកគេជួយលើកកេរ្តិ៍ឈ្មោះ ការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកខ្លាំងក្លាដែរឬទេ?
7. តើពួកគេនឹងអាចក្លាយជាកម្លាំងអ្នកដឹកនាំបន្តវេនរបស់អ្នកបានដែរឬទេ?
8. តើពួកគេជាបុគ្គលិកទ្រព្យ ឬ បុគ្គលិកបំណុល?
9. តើពួកគេយល់ដឹងនិងគោរពលើបេសកកម្មនិងគោលដៅរបស់អាជីវកម្មដែរឬទេ?
III. សារគាំទ្រ
IV. តាមរយៈការបង្វឹកនេះ នឹងជួយឱ្យបុគ្គលិករបស់បងៗយល់ដឹងជាក់លាក់អំពីរបៀបដើម្បី៖
អភិវឌ្ឍសមត្ថភាព៖ បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំង និងប្រយុទ្ធភាពក្នុងការងារយ៉ាងអង់ងាច ដែលជួយពង្រីកភាពរីកចម្រើនរបស់ក្រុមហ៊ុន។
បង្កើតការសហការគ្នា៖ ការពង្រឹងភាពស្រលាញ់គ្នា និងការសហការដ៏ខ្លាំងក្លាក្នុងក្រុមដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។
សមត្ថភាពដឹកនាំ៖ បំពេញការងារដោយភាពប្រយុទ្ធដើម្បីស្រូបយកឱកាសនិងប្រយោជន៍ក្នុងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនលើភារកិច្ចការងារ និងបង្កើតផែនការដែលមានភាពច្បាស់លាស់និងការធ្វើការដ៏មានប្រសិទ្ធភាព ។
ភាពស្មោះត្រង់ និងការទុកចិត្ត: កសាងការជឿជាក់ គោរព និងការដឹងគុណក្នុងក្រុមហ៊ុនដែលនាំឲ្យបុគ្គលិកមានភាពស្មោះត្រង់និងជឿជាក់លើការដឹកនាំរបស់ម្ចាស់អាជីវកម្ម។
លើកកេរ្តិ៍ឈ្មោះក្រុមហ៊ុន: បង្វឹកពួកគេឱ្យមានភាពជាបុគ្គលិកដែលជួយលើកកេរ្តិ៍ឈ្មោះនិងការពារកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
វាយតម្លៃផ្ទាល់ខ្លួន: កំណត់ថាតើពួកគេជាទ្រព្យឬបំណុលរបស់ក្រុមហ៊ុន និងរបៀបដែលពួកគេអាចបង្កើនតម្លៃទៅក្រុមហ៊ុន។
ការពង្រឹងសមត្ថភាពរបស់បុគ្គលិក៖ មិនថាតួនាទីបុគ្គលិករបស់អ្នកជាអ្វី យើងនឹងបង្រៀនពួកគេពីរបៀបបង្កើនសមត្ថភាព និងភាពប្រយុទ្ធន៍ក្នុងការងាររបស់ពួកគេ។
លើកកម្ពស់ភាពជាអ្នកដឹកនាំ៖ ដឹងពីរបៀបលើកស្ទួយសមត្ថភាពដឹកនាំរបស់បុគ្គលិកអ្នក ធ្វើឱ្យពួកគេមានទឹកចិត្តប្រយុទ្ធនិងការងារមុះមុតក្នុងទិសដៅនិងគោលបំណងធ្វើឱ្យអាជីវកម្មមានភាពរឹងមាំ។
បង្កើនភាពសហការ៖ រួមបញ្ចូលក្រុមរបស់អ្នកជាមួយនឹងវិធីសាស្រ្តដែលជម្រុញភាពជាក្រុម និងការសហការគ្នាក្នុងបរិយាកាសការងារ និងផ្សារភ្ជាប់ភាពសហការគ្នារវាងបុគ្គលិកនិងបុគ្គលិកដើម្បីបង្កើតបរិយាកាសការងារដែលផ្អែកលើការគោរពនិងការយល់ចិត្តរវាងគ្នា។
ភាពខិតខំនិងការទុកចិត្ត: បង្រៀនពួកគេពីភាពសំខាន់នៃការខិតខំនិងការប្រកបដោយសុចរិតភាព និងការទុកចិត្តលើការដឹកនាំរបស់អ្នក។
ការពង្រឹងការច្នៃប្រឌិត: បង្រៀនពួកគេឲ្យមានភាពច្នៃប្រឌិតនិងអាចបង្កើតគំនិតថ្មីៗដែលអាចជម្រុញដំណើរការអាជីវកម្ម។
ការលើកកម្ពស់បរិយាកាសការងារ: បង្កើតបរិយាកាសដែលជំរុញការពិតប្រាកដនៃភាពទុកចិត្ត និងការលើកទឹកចិត្តគ្នានៅក្នុងក្រុម រួមគ្នាយើងអាចបង្កើតក្រុមហ៊ុនដែលមិនត្រឹមតែរឹងមាំក្នុងស្ថានភាពវិបត្តិណាមួយប៉ុន្តែក៏អាចឆ្លងកាត់ដោយភាពជោគជ័យ។
ការបង្វឹកនេះគឺជាការបង្វឹកដ៏អស្ចារ្យដែលនឹងបង្ហាញពីរបៀបធ្វើឱ្យបុគ្គលិករបស់អ្នកក្លាយជាធនធានដ៏មានតម្លៃ និងជួយលើកស្ទួយការអភិវឌ្ឍ អាជីវកម្មរបស់អ្នកទៅកាន់កម្រិតថ្មី សម្រាប់ក្រុមហ៊ុនដែលចង់រីកចម្រើននិងកំពុងស្វែងរកវិធីសាស្រ្តដើម្បីធ្វើឲ្យបុគ្គលិករបស់ពួកគេមានភាពជោគជ័យក្នុងសម័យបច្ចុប្បន្ននេះ។ ការបង្វឹកនេះនឹងជួយបុគ្គលិករបស់អ្នកក្លាយទៅជាកម្លាំងចម្បងដែលអាចដឹកនាំអាជីវកម្មរបស់អ្នកឆ្លងកាត់ឧបសគ្គ និងបង្កើតការអភិវឌ្ឍន៍ដ៏គួរឱ្យសរសើរ។
ក្រោយទទួលបានការបង្វឹក ធានាថាបុគ្គលិករបស់អ្នកនឹងក្លាយទៅជាធនធានមនុស្សដ៏មានគុណតម្លៃសម្រាប់ក្រុមហ៊ុន និង ប្រទេសជាតិយើងទាំងមូល។
កុំភ្លេចថា "ទ័ពខ្លាំងទើបអាចឈ្នះក្នុងសមរភូមិបាន"
សមត្ថភាពត្រូវតែធំជាងគោលដៅ សមត្ថភាពត្រូវតែធំជាងបញ្ហា ទើបសេចក្ដីប្រាថ្នាក្លាយជាការពិត!
V. ព័ត៌មានលម្អិត
☎️ចុះឈ្មោះឥឡូវនេះតាមរយៈ
📲066587887
📲087 887 718
📲085 311 183
📲010 333 041
📲023 6666 999
Tele : https://t.me/sensinaceo