I. ជំនាញគិតកម្រិតកំពូល និងក្បួនបង្កើតស្ដង់ដារការងារក្រុមហ៊ុន
II. អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន
ក្នុងពិភពអាជីវកម្មដែលកាន់តែប្រកួតប្រជែង ទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញគិតឱ្យបានស៊ីជម្រៅ មានសមត្ថភាពរៀបចំយុទ្ធសាស្ត្រឱ្យបានល្អិតល្អន់ និងប្រព័ន្ធការងារស្ដង់ដារ ដែលទាំងអស់នេះជាកត្តាសំខាន់នាំឱ្យអាជីវកម្មរបស់អ្នកអាចប្រកួតប្រជែងឈ្នះគេក្នុងសមរភូមិអាជីវកម្មបាន។ ក្នុងវិស័យអាជីវកម្មបច្ចុប្បន្ននេះ វាមិនគ្រាន់តែអាស្រ័យលើការធ្វើការងារដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ តែក៏ត្រូវការជំនាញគិតដែលខ្ពស់ យុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព និងប្រព័ន្ធស្ដង់ដារការងារដែលរឹងមាំ។
ចង់ចាកចេញពីភាពអ្នកទោសអាជីវកម្មបាន លុះត្រាតែម្ចាស់អាជីវកម្មអភិវឌ្ឍជំនាញគិតឱ្យខ្លាំង កសាងសមត្ថភាពរៀបយុទ្ធសាស្ត្រឱ្យពូកែ និងបង្កើតការរៀបចំប្រព័ន្ធការងារស្ដង់ដារ។
កម្មវិធីបង្វឹក៖ «ជំនាញគិតកម្រិតកំពូល និងក្បួនបង្កើតស្ដង់ដារការងារក្រុមហ៊ុន» របស់ CEO Master Club គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់បងប្អូនម្ចាស់អាជីវកម្ម ហើយកម្មវិធីបង្វឹកនេះនឹងផ្តល់ជូននូវក្បួនពិសេសៗដូចជា៖
1. ជំនាញគិតកម្រិតកំពូលសម្រាប់អ្នកដឹកនាំ
2. ចេះរបៀបបង្កើតផែនការ ចំណូល ផែនការចំណាយនិងផែនការចំណេញខាត សម្រាប់ក្រុមហ៊ុន
3. ចេះរបៀបបង្កើតរចនាសម្ព័ន្ធការងារដែលសក្តិសមសម្រាប់ក្រុមហ៊ុនខ្លួនឯង
4. ចេះរបៀបបង្កើតស្តង់ដារលទ្ធផលការងារលើតួនាទីការងាររបស់ផ្នែកនីមួយៗ និងបុគ្គលិកនីមួយៗនៅក្នុងក្រុមហ៊ុន
5. ចេះរបៀបបង្កើតលំហូរការងារស្ដង់ដារ គោលការណ៍ការងារស្តង់ដារ និតិវិធីការងារស្តង់ដារ ទម្រង់បែបបទការងារស្តង់ដារ របៀបធ្វើផែនការការងារស្ដង់ដារ របៀបរាយការណ៍ការងារស្ដង់ដារ របៀបត្រួតពិនិត្យតាមដាន ស្ថានភាពការងារស្តង់ដារ របៀបវាយតម្លៃការងារស្តង់ដារ ដើម្បីងាយស្រួលក្នុងការបណ្តុះ បណ្តាលបុគ្គលិកឱ្យអនុវត្តតាមស្តង់ដារការងារ ដោយមិនចាំបាច់ម្ចាស់អាជីវកម្មនិយាយប្រាប់ដដែលៗ
6. ងាយស្រួលក្នុងការឱ្យបុគ្គលិកអនុវត្តការងារតាម ងាយស្រួលក្នុងការចាកចេញពីភាពជាអ្នកទោសអាជីវកម្មងាយស្រួលក្នុងការពង្រីកសាខា ចំណេញពេលវេលា ចំណេញធនធានមនុស្សមានឧត្តមភាពប្រកួត ប្រជែង និងបង្កើនប្រាក់ចំណូលបានឆាប់រហ័ស។
កម្មវិធីនេះរចនាឡើងដើម្បីផ្តល់ជូននូវគ្រឹះដ៏រឹងមាំសម្រាប់ម្ចាស់អាជីវកម្មដែលចង់នាំយកអាជីវកម្មរបស់ពួកគាត់ទៅកាន់កម្រិតបន្ទាប់ ជាមួយនឹងការបំពេញតម្រូវការលើការអភិវឌ្ឍជំនាញគិតដែលឈានមុខគេក្នុងវិស័យធុរកិច្ច ដើម្បីបង្កើតគំនិតថ្មីៗដែលអាចជម្រុញឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពរីកចម្រើនខ្លាំងក្លា និងជាឱកាសដ៏មានតម្លៃដែលនឹងក្លាយជាកម្លាំងចលករថ្មីក្នុងការដឹកនាំអាជីវកម្មរបស់អ្នកឱ្យមានភាពរឹងមាំ ស្ថិតស្ថេរ និងស្តង់ដារ។
III. សកម្មភាពចូលរួមរបស់សិក្ខាកាម
កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ។ ចូលរួមជាមួយយើងនៅ CEO Master Club ដើម្បីវិវត្តខ្លួនរបស់បងៗទៅកាន់កម្រិតថ្មីខ្ពស់ជាងមុន។ ចុះឈ្មោះឥឡូវនេះដើម្បីចាប់ផ្តើមសម្រួចការគិតឱ្យកាន់តែខ្លាំង និងបង្កើតបរិយាកាសការងារដែលស្តង់ដារ ភាពរឹងមាំនិងឈរឈ្មោះបានយូរអង្វែងលើសមរភូមិអាជីវកម្ម។
*សមត្ថភាពត្រូវតែធំជាងគោលដៅ សមត្ថភាពត្រូវតែធំជាងបញ្ហា ទើបសេចក្ដីប្រាថ្នាក្លាយជាការពិត!*
*នេះជាការវិនិយោគលើខ្លួនឯងដែលនឹងបង្កើនភាពរីកចម្រើនរបស់អ្នកក្នុងពិភពអាជីវកម្ម! *
*ព័ត៌មានលម្អិតពីកម្មវិធីបង្វឹកនេះ
☎️ចុះឈ្មោះឥឡូវនេះតាមរយៈ
📲087 887 718
📲085 311 183
📲010 333 041
📲023 6666 999
Tele : https://t.me/sensinaceo